https://foreignerinfocenter.com/
សូមអរគុណសម្រាប់ការចូលមកកាន់គេហទំព័ររបស់មជ្ឈមណ្ឌលព័ត៌មានជនបរទេស។

01 / សូមចុចលើពាក្យ ចុះឈ្មោះ (Sign Up)។

02 / បំពេញព័ត៌មានដែលចាំបាច់សម្រាប់ការចុះឈ្មោះ។
03 / បំពេញ អ៊ីមែល និងលេខសម្ងាត់។
លេខសម្ងាត់ត្រូវតែមាន ចាប់ពី ១១ តួអក្សរឡើងទៅ ដោយ លាយបញ្ចូលគ្នារវាងអក្សរអង់គ្លេស លេខ និងសញ្ញាពិសេស ហើយសូមចងចាំវាឱ្យបានល្អ។

04 / ជ្រើសរើសសញ្ជាតិ ហើយសម្រាប់ ជនជាតិក្នុងស្រុក ឬអ្នកដែលមិនមានទិដ្ឋាការ សូមជ្រើសរើសយកពាក្យ មិនមាន (None)។
មិនបាច់បំពេញអាសយដ្ឋានលម្អិតនៃកន្លែងស្នាក់នៅឡើយ។

05 / សូមអាន លក្ខខណ្ឌប្រើប្រាស់ គោលការណ៍ឯកជនភាព ឱ្យបានច្បាស់លាស់ រួចចុចលើពាក្យ ស្នើសុំចុះឈ្មោះ (Request Sign-up)។

06 / សូមចុចលើពាក្យ ទៅកាន់ទំព័រដើម។

07 / ចាំបន្តិច! នេះពិតជាសំខាន់ណាស់។
នៅពេលអ្នកចូលទៅកាន់អ៊ីមែលដែលអ្នកបានចុះឈ្មោះ អ្នកនឹងឃើញអ៊ីមែលដែលផ្ញើមកពី Foreignerinfocenter ដូចរូបខាងក្រោម។

08 / សូមចុចលើអ៊ីមែលដែលអ្នកបានទទួល។

09 / សូមចុចលើរូបតំណាង Verify Email ពណ៌ស្វាយ។

10 / សូមចុចប៊ូតុង ទៅកាន់ទំព័រដើម។

11 / នៅលើទំព័រដើម សូមចុចលើពាក្យ ចូលប្រើ (Login)។

12 / បំពេញ អ៊ីមែល និងលេខសម្ងាត់ រួចចុចលើពាក្យ ចូលប្រើ (Login)។

13 / អបអរសាទរ អ្នកបានសម្រេចហើយ!
ចាប់ពីពេលនេះតទៅ អ្នកអាចប្រើប្រាស់ព័ត៌មាន និងសេវាកម្មផ្សេងៗរបស់មជ្ឈមណ្ឌលព័ត៌មានជនបរទេសបានដោយឥតគិតថ្លៃ។
